
អំពី ស ន គ

ស ន គ កម្ពជា មិនទាន់បានចុះបញ្ជី និងបង្កើតជាអង្គការក្នងស្រកនៅឡើយទេ។ នៅឆ្នាំ ២០០៤ និស្សិត និងអ្នកបញ្ចប់ការសិក្សាជាជនជាតិខ្មែរ បានចាប់ផ្តើមរៀនទទូលខុសត្រូវនិងដីកនាំព័ន្វកិច្ចនិស្សតនេះ។ និមិត្តរបស់ ស ន គ កម្ពជា ជានិមិត្តមួយដែលយើងចង់ឃើញ នៅទូទាំងប្រទេសកម្ពជា និងតំបន់ផ្សេងទៀតដែរ។ និមិត្តនេះ អាចប្រមូលផំ្តបុគ្គល និង អង្គការផ្សេងៗឪ្យចូលរួមជាមូយគ្នាបាន។
ដោយព្រះគុណព្រះ យើងអធិស្ឋាន ខិតខំប្រីងប្រែងនិងសង្ឃីមថា នៅឆ្នាំ ២០១៥ ស ន គ កម្ពជា នីង អាចចុះបញ្ជីជាអង្គការក្នងស្រកមួយ។ បច្ចប្បន្ននេះ ជំហានដ៍សំខាន់បំផុត គឺ ត្រូវផ្សព្វផ្សាយនិមិត្ត ស ន ក កម្ពជា តាមរយះការផ្សាយដំណឹងល្អ និងការបង្កើតសិស្ស នោក្នងចំណេាមនិស្សិត និងបញ្ញាវន្ត ជាជនជាតិខ្មេរ ដើម្បីអាចនឹងបង្កើតឪ្យមានអ្នកដែលទទូលនិមិត្តនោះជានិមិត្តរបស់ខ្លួនឯង។
បច្ចប្បន្ននេះ ស ន គ កម្ពជា ដឹកនាំដោយក្រុមព័ន្ធកិច្ចនិស្សិត ដែលបំរើតាមរយៈ ជាបុុគ្គលិកនិស្សិត (បញ្ញវន្តជនជាតិខ្មែរ បេសកជនមកពីអង្គការ (OMF Cambodia, Danish Lutheran Mission - DLM, Perkantas Indonesia, FES Singapore, IVCF USA) ដែលមានការបេ្តជាចិត្ត និងពុះពារគ្រប់បែបយាង ដើម្បី ឪ្យនិមិត្តនេះបានសម្រេច។
ក្រុមព័ន្ធកិច្ចនេះ ជាក្រុមដែលបើកចំហរជានិច្ច សំរាប់បងប្អុនទាំងឡាយ (បញ្ញវន្ត គ្រូបងៀន បេសកជនដេលមានភាពឆេះឆួលក្នងកិច្ចការនិស្សិត) ដែលព្រមទទូលយកនិមិត្តបេសកកម្ម និងលក្ខចរិតលក្ខណៈ របស់ ស ន គ កម្ពជា និងមានឆន្ចះសហការជាមួយគ្នា ឆោ្ពះទៅរកការសម្រេចឪ្យបាននូវនិមិត្តនេះ។
បេសកកម្មគ្រប់ជ្រុងជ្រោយៈ
ជីវិតជាគ្រីស្ទបិរស័ទ មិនមែននិយាយត្រឹមតែជីរិត បន្ទាប់ពីលាចាកលោកប៉ុណ្ណេាះទេ គឺនយាយផងដែរពីជីវិតនៅពេលឥឡូវនេះ ក្នងគ្រប់ទិដ្ធភាពទាំងអស់ សង្គមនិងបរិស្ថានដែលនៅជំុវិញ។ វាជាដំណើតរប្រព្រឹត្តទៅ រហូតដល់ពេលដែលព្រះយេសូ៊វយាងមកម្តងទៀត។ ព្រះគម្ពីរចែងថា នគរព្រះបានមកដល់ផែនដីហើយព្រះយេសូ៊របានចាត់យើងឱ្យចេញទៅបន្តបេសកកម្មរបស់ទ្រង់។ ដូចច្នេះហើយ ពំុមានហេតុផល ដែលយើងអាចគេចវេសពីការងារនេះឡើយ។ ស ន គ បង្រៀននិងលើកទឹកចិត្ត និស្សិត និងបញ្ញាវន្ត បន្តធ្វើបេសកកម្មរបស់ព្រះយេសូ៊វ។
ការបង្កើតសិស្សគ្រប់ទិដ្ឋភាព
នៅពេលដែលយើងជឿលើព្រះយេសូ៊វគ្រីស្ទ ទ្រង់ប្រទានឱ្យយើងមានជីរិតច្មីនៅក្នងគ្រួសារព្រះ។ ុយើង ត្រូវតែលូតលាស់ឡើងមានលក្ខណះកាន់តែដូចទ្រង់ដែលជាព្រះអម្ចាស់ និងព្រះសង្គ្រេាះរបស់យើង។ យើងហៅដំណើរការនេះថាជាការបង្កើតសិស្ស។ វាកើតឡើង នៅក្នងបរិបទនៃសហគមន៌អ្នកជឿព្រះ តាមរយះការសិក្សាព្រះបន្ទូល ការអធិស្ធាន និងការថែរក្សាគ្នាទៅវិញទៅមក។
ប្រកាសដំណីងល្អពីនគរព្រះ
ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាទ្រង់ ប្រទានព្រះរាជបុត្រាទ្រង់តែមួយឱ្យមក។ ពិភពលោកដ៏ខ្ចេចខ្ចាំនេះ ពិតជាត្រូវការព្រះយេសូ៊វគ្រីស្ទ។ ព្រះុយេសូ៊វ បាន នាំមកនួវការស្រេចស្រង់ សេចក្តីសង្ឃីម និងអំណរ។ ហេតុនេះគ្រីស្ទបរិស័ទ មានតួនាទីសំខាន់ណស់ ក្នុងការនាំយកនគរព្រះ និងការប្រេាសឱ្យជាដល់ផែនដីនេះ។ ទ្រង់ជាព្រះដែលអាចសង្គ្រេាះ និងនាំយើ ងត្រឡប់ទៅឯព្រះបិតាវិញ គីឱ្យយើងបានប្រកបជាមួយទ្រង់ជារៀងដរាបអស់កល្ប។
បេសកកម្មៈ



ចរិតលក្ខណៈ...
រស់នៅក្រោមអំណាចព្រះបន្ចល
ពងផ្អែកលើសេចក្តីពិតក្នងព្រះគម្ពីរ រស់នៅក្រោមសិទ្ធិអំណាចរបស់ព្រះជាម្ចាស់ទាំងស្រុង
ដឹកនាំដោយអ្នកនៅក្នងតំបន់
ដឹកនាំ និង ផ្គត់ផ្គង់ដោយខ្លួនឯង បង្រៀនព្រះគម្ពីរ និងប្រើវិធីសាស្រ្តព័ន្ធកិច្ច ដែលសម ស្របតាមវប្បធម៌ និងបរិបទក្នងតំបន់
ព័ន្ធកិច្ចដឹកនាំដៅយនិស្សិត
និស្សិតនិងបញ្ញវន្តជាអ្នកដឺកនាំនិងទទូលខុសត្រូវដ៏សំខាន់ហើយទទូលកាវ គាំទ្រពីបុគ្គលិកនិស្សិតទៅតាមតម្រូវការ
អធិស្ឋាន
លត់ដំខ្លូនឪ្យចេះ ពឺងផ្អែកទាំងស្រុងលើព្រះជាម្ចាស់តាមរយះការអធិស្ឋាន ក្នងការរៀបចំផែនការ និងអនុវត្តព័ន្ធកិច្ច

ការយល់ដឹងនិងធ្វើបេសកកម្ម
ធានាឪ្យនិស្សិត បញ្ញវន្ត ដឹងថា ព្រះជាម្ចាស់បានតោស់ហៅគេ ឪ្យចូលរួមបេសកកម្ម និងជួុពួកគេឃើញច្បាស់ ហើយដេញតាមការត្រាស់ហៅវិសេសរបស់ទ្រង់សម្រាប់ ពួកគេម្នាក់ៗ
បង្កើតសិស្ស
បង្កើតសិស្សសិស្សិត ដើម្បីឪ្យចេះបង្កើតសិស្យបន្តទៀត
គាំទ្រក្រុមជំនំុ និងមានលក្ខណៈជាអន្តរនិកាយ
គ្មានបំណងដណ្តើម ឫដាំក្រុមជំនំុថ្មីទេ តែលើក ទឹកចិត្តដល់និស្សិត និងបញ្ញវន្ត ឪ្យចូលរួមយ៉ាងសកម្ម នៅក្នងក្រុមជំនំុរបស់ពួកគេ
ផ្សាភ្ជាប់ទំនាក់ទំនងជាមួយសាកលវិឡាល័យ និងសង្គម
ជម្រុញនិស្សិត និងបញ្ញវន្ត ឪ្យ បង្កើតសកម្មភាពដែលជះឥទិ្ធពលទៅវិញទៅមក នៅក្នងសាកលវិឡាល័យ និងសហគមន៍របស់គេដូចជាអំបិល និងពន្លឺ ដើម្បីធ្វើឱ្យមានភាពប្រសើឡើងក្នងសង្គម