តើអ្នកជានិស្សិតមែនឬ? និងចង់ចូលរួមចំណកែជាមួយពួកយើងឬទេ?
ពួកយើងនឹងផ្តល់ជូននូវវិធីផ្សេងៗជាច្រើនសមោប់ក្រុមនិស្សិតនៃសាកលវិឡល័យនៅកម្ពុជា ដើម្បីស្វែងយល់និងសួរសំណួរអំពីព្រះយេសូ៊ សិក្សាព្រះគម្ពីរ ទៅចូលរួមក្នុងព្រឹត្តិការណ៌៌វគ្គបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសម្រាប់និស្សិត និងសកម្មភាពផ្សេងៗច្រើនទៀត។

ក្រុមអធិស្ធាន
ពួកយើងជឿជាក់ចាការអធិស្ធាន គឺមិនគ្រាន់តែជាការថ្វាយនូវរាល់សំណូមពរអធិស្ធានរបស់ក្រុមអធិស្ធានចំពោះព្រះជាម្ចាស់បុ៉ណ្ណេាះទេ ក៏បុ៉ន្តែក៏ជាឪកាសមួយដើម្បីបានចូលទៅរស់នៅជិតព្រះជាម្ចាស់ផងដែ។ សូមចូលរួមជាមួយក្រុមអធិស្ធានណាមួយរបស់ពួកយើង ដើម្បីទទូលបានបទពិសោធពីអ្វីៗដែលជាអារម្មណ៌ពិតប្រាកដរបស់ក្រុម។

ការបណ្តុះបណ្តាលអំពីភាពជាអ្នកដឹកនាំ
ពួកយើងមានជំនឿជាក់យា៉ងខ្លាំងទៅលើអំណាចនៃភាពដឹកនាំរបស់និស្សិត។ ពួកយើងចង់ជួយអភិវឌ្ឍក្រុមសិស្សិតនៃសាកលវិឡាល័យថ្ងៃនេះឲ្យចូលទៅក្នុងក្រុមពួកអ្នកដឹកនាំជាគ្រិស្តបរិស័ទនៅថ្ងៃស្អែក។ សូមសួរពួកយើងអំពីការបណ្តុះ បណ្តាលភាពជាអ្នកដឹកនាំនានា ដែលអាចជួយឲ្យអ្នកដឹកនាំនៅក្នុងសាកលវិឡាល័ុ ព្រះវិហារ និងសង្គម។

ការសិក្សាព្រះគម្ពីរ
ប្រសិនបើអ្នកមិនធ្លាប់បានបើកសៀវភៅព្រះគម្ពីរសោះ ឬគ្រាន់តែបានក្រឡេកមើលតិចតូច ឬអានរៀងរាល់ថ្ងែក៏ដោយ យើងសូមស្វាគមន៌អ្នកទាំងអស់គ្នាមកសិក្សាសៀវភៅព្រះគម្ពីរជាមួយពួកយើង។ ចូលរួមសិក្សាសៀរភៅព្រះគម្ពីរ គឺដើម្បីសួរសំណួរ រៀនសូត្របន្ថែមទៀតអំពីព្រះជាម្ចាស់ និងស្វែងរកវិធីថ្មីដើម្បីបដិបត្តិនូវព្រះបន្ចូលទៅក្នុងជីវិតប្រចាំថ្ងែរបស់អ្នក។

ការបោះជំរំ និងវគ្តបណ្តុះបណ្តាល
សម្រាប់ការធ្វើដំណើរទៅកាន់ប្រទេសជិតខាងនានាដើម្បីចូលរួមក្នុងវគ្គបណ្តុះបណ្តាលនិស្សិត ទៅចូលរួមក្នុងការបោះជំរំរៀនភាសាអង់គ្លេស និងទៅក្នុងព្រឹត្តិការណ៌ដទៃៗផ្សេងៗទៀត ពួកយើងស្រឡាញ់ពេញចិត្តប្រមួលផ្តុំពួកនិស្សិតនៃសាកលវិឡាល័យនៅប្រទេសកមក្ពុជា។ សូមសួរពួកយើងអំពីការបោះជំរំ និងពីវគ្គបណ្តុះបណ្តាលនានាដែលពួកយើងបានធ្វើផៃនការសម្រាប់ឆ្នាំនេះ។